សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) សមូហកម្មនៃក្បាច់ចម្លាក់របស់វិមានសុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជាសាលាបណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែលបានគូរផ្ទាំងគំនូរផេ្សងៗតាមរឿងព្រេងនិទានខែ្មរបុរាណតាមសន្លឹកបង្អួចជួរខាងលិច (ពីខាងក្នុង)។