ការពិពណ៌នាពីវាយនភ័ណ្ឌ

លក្ខណៈសម្គាល់បដិមានៅក្នុងរចនាបថព្រះគោ នៅបន្តយកលំនាំនៃរចនាបថគូលែនខ្លះៗ។ គ្រាន់តែមានជំហរត្រង់ មាឌធំហើយរឹងមាំ តែគ្មានសាច់ដុំទេ មុខធំ ច្រមុះស្រួចបន្តិច មានពុកមាត់និងពុកចង្ការ ក្បាលពោះធំ(ទេវរូបភេទប្រុស)។ ជន្ទល់ ឬទម្រលែងមានទៀតហើយ។ សម្លៀកបំពាក់របស់ទេវរូបភេទប្រុស គឺមានជាយសំពត់ធ្លាក់មកគ្របលើភ្លៅខាងឆ្វេង និងមានជាយបីទម្លាក់ចុះមកខាងមុខ ជាយពីរដែលនៅសងខាងមានទំហំតូចជាងជាយដែលនៅចំកណ្តាល ហើយនៅផ្នែកខាងចុងរបស់ជាយកណ្តាលនោះមានរាងដូចយុថ្កា។ សំពត់គ្មានភ្លីភ្ជាប់ទៅនឹងសំពត់ភ្ជាប់ទៅនឹងចង្កេះដោយខ្សែក្រវ៉ាត់។ ចំពោះសំពត់ទេវរូបភេទស្រី គឺស្លៀកសារុងដែលមានផ្នត់រាងត្រីកោណធ្លាក់សំយាកលើភ្លៅខាងឆ្វេង។ ឯនៅចំពីមុខវិញ យើងឃើញមានផ្នត់មួយធ្លាក់ពីក្បាលពោះរហូតដល់កជើង។ ការលំអម្កុដរបស់បដិមារបស់ព្រះនរាយណ៍លែងមានរាងស៊ីឡាំងទៀតហើយ ដោយប្តូរមកប្រមូលផ្តុំសក់លើសិរសាហើយគ្រប់ដោយម្កុដម៉្យាងរាងជាថ្នាក់ៗ។ ឯព្រះឥសូរមានផ្នួងសក់ដូចផ្នួងសក់របស់តាឥសី។ ចំពោះរូបទ្វារបាលមានពាក់ម្កុដ និងគ្រឿងលំអជាច្រើនដូចជា ខ្សែក ខ្សែសង្វារខ្សែលំអដើមដៃ ខ្សែលំអដើមទ្រូង ឈ្នួតចង្កេះ។ រូបចម្កាក់សត្វដូចជាតោ សិង្ហ មានរូបរាងដូចសត្វក្នុងធម្មជាតិពិតៗ។ យក “នាគ” មកធ្វើបង្កាន់ដៃផ្លូវចូលជាលើដំបូងគេនៅប្រាសាទបាគង។

ថ្មីៗនេះការជីករកបុរាណវិទ្យាដោយនិស្សិតនៃមហាវិទ្យាល័យបុរាណវិទ្យានិងការលួចប្លន់ដទៃទៀតដោយប្រជាជនក្នុងមូលដ្ឋាននៅភូមិស្នាយ (ខេត្តបាត់ដំបង) បានបង្ហាញពីកប៉ាល់សេរ៉ាមិចដែលបានចុះកាលបរិច្ឆេទជាពីររយឆ្នាំមុនគ្រឹស្តសករាជ។

© 2018 សារមន្ទីរជាតិកម្ពុជា National Museum of Cambodia