ការពិព័ណ៌នាអំពីវត្ថុផ្សេងៗ
សារមន្ទីរនេះត្រូវបានប្រសិទ្ធនាមឡើងវិញថា “សារមន្ទីរជាតិកម្ពុជា” ដែលសព្វថ្ងៃកំពុងដើរតួនាទីយ៉ាងសំខាន់លើការងារអភិរក្សថែទាំជួសជុលសមុច្ច័យទាំងឡាយ ដោយមានការបង្កើតរោងជាងចំនួន៣ គឺរោងជាងអភិរក្ស និងជួសជុលវត្ថុអំពីថ្មឡើងវិញ នៅឆ្នាំ១៩៩៦ រោងជាងអភិរក្ស និងជួសជុលវត្ថុអំពីលោហធាតុ នៅឆ្នាំ២០០៤ និងរោងជាងអភិរក្ស និងជួសជុលវត្ថុអំពីកុលាលភាជន៍នៅឆ្នាំ២០០៨។ អគារទាំងឡាយមានការកែលំអជួសជុលនិងរៀបចំ បន្ទប់តាំងពិពរ័ណ៍ថ្មីៗ។ សព្វថ្ងៃមានកិច្ចសហ ប្រតិបត្ដិការអន្ដរជាតិកាន់តែច្រើន ហើយវត្ថុសិល្បៈខ្មែរសំខាន់ៗបានបញ្ជូនទៅតាំងពិព័រណ៍នៅបណ្ដាប្រទេសមួយចំនួនលើពិភពលោក។ ឯចំនួនភ្ញៀវចូលទស្សនាសារមន្ទីរជាតិមានការកើនឡើងជាលំដាប់៕