សារមន្ទីរ​ជាតិ​នេះ​ត្រូវ​បាន​កសាង​​នៅ​​ថៃ្ង១៥​សីហា១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។​ ​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តំកល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​ ​និង​សម័យ​អង្គរ ។​ ​វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ ​រហូត​ដល់​សតវត្ស​ទី​១៣​។​​ សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំង​ឈ្មោះ​ហ្ថក​ហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយ​ដើម្បី​លើក​កិតិ្តយស​ដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។​​ សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរ​ត្រូវបាន​គ្រប់គ្រង​ដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមក​ទៀត​ការគ្រប់គ្រង​សារមនី្ទរ​ក៏ត្រូវបាន​ប្រគល់​ជូនទៅ​លោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។ ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា: "សារមនី្ទរអាល់ប៊ែរសារូត៍"។ ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា "សារមនី្ទរ ជាតិនៃកម្ពុជា" ។ លុះ​មក​ដល់​ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : "សារមនី្ទរវត្ថុបុរាណ"។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា "សារមនី្ទរជាតិនៃកម្ពុជា" រហូត​ដល់​សព្វ​ថៃ្ងនេះ។