សារមន្ទីរខេត្ត
សារមន្ទីរជាតិនេះត្រូវបានកសាងនៅថៃ្ង១៥សីហា១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ ។
នៅខាងក្នុងសារមន្ទីរជាតិមានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣។ សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំងឈ្មោះហ្ថកហ្រ៉ូសលីយេ (George Groslier)ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។ សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរត្រូវបានគ្រប់គ្រងដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរ